សប្បាយកំុភ្លេចការសិក្សា
យើងជាកូនសិស្សត្រូវខំប្រឹងប្រែង ស្រវាតនិងស្រវែងទៅសិក្សា
យកសៀវភៅមកហើយខំកត់ត្រា ពាក្យគ្រូបាអច្ចារប្រៀនប្រដៅ។
កំុខំប្រឹងពេកលេងទូរសព័្ទ ព្រោះវាអាចបន្លាស់ផ្លូវយើងដើរ
ធ្វើឲ្យយើងគិតថាវាប្រសើរ មិនគិតសួរខ្លួនតើល្អដូចម្តេច។
ទៅរៀនម្តាយខំអង្វរនិងដេញ ឲ្យខំប្រឹងប្រែងវិញមិនទាន់ហួសពេល
ចូរកូនសិក្សាកំុឲ្យខ្លួនរេល កុំឲ្យខ្លួនទំនេរអង្គុយលេង។
មុនរាប់អានមិត្តភក្តិត្រូវគិតសិន តើវាជាប្រហិណឬប្រយោជន៍
មិត្តភក្តិដែលអាចនាំរៀននិងសើច ឬក៏មិត្តចិត្តខ្លោចនាំតែវ៉ែ។
ចូរខំប្រឹងសិក្សាទាន់ខ្លួននៅក្មេង កុំឲ្យជាប់ប្រេងលាងមិនច្រះ
ធ្វើឲ្យខ្លួនឯងមិនដឹងអីច្បាស់ អង្គុយមុខក្រដាស់គ្មានអក្សរ។
ខំប្រឹងសាងសង់ស្ពានដើម្បីឆ្លង ពេលចូលទៅប្រលងបាននិទ្ទេស
រៀនសិក្សាពូកែហើយនិងចេះ បើធ្វេះប្រហេសកុំស្តាយក្រោយ។
នាងខ្ញុំសូមបញ្ចប់ពាក្យកំណាព្យ មានអារម្មណ៍ដូចចាបហើរសប្បាយ
ឲ្យកំណាព្យនេះជួយថ្លែងនិងថ្លាយ ចូរកុំព្រោះសប្បាយភ្លេចការសិក្សា។
ជាចុងបញ្ចប់ខ្ញុំសូមជូនពរ មីង ពូ ពុក ម៉ែក៏សុកសប្បាយ
សូមកុំឲ្យមានគ្រោះមហន្តរាយ ចូរជួយចេញឲ្យឆ្ងាយមានតែលាភ។