បទ​ ពាក្យប្រាំបី

សប្បាយកំុភ្លេចការសិក្សា

យើងជាកូនសិស្សត្រូវខំប្រឹងប្រែង  ស្រវាតនិងស្រវែងទៅសិក្សា

យកសៀវភៅមកហើយខំកត់ត្រា ពាក្យគ្រូបាអច្ចារប្រៀនប្រដៅ។

កំុខំប្រឹងពេកលេងទូរសព័្ទ ព្រោះវាអាចបន្លាស់ផ្លូវយើងដើរ

ធ្វើឲ្យយើងគិតថាវាប្រសើរ មិនគិតសួរខ្លួនតើល្អដូចម្តេច។

ទៅរៀនម្តាយខំអង្វរនិងដេញ ឲ្យខំប្រឹងប្រែងវិញមិនទាន់ហួសពេល

ចូរកូនសិក្សាកំុឲ្យខ្លួនរេល កុំឲ្យខ្លួនទំនេរអង្គុយលេង។

មុនរាប់អានមិត្តភក្តិត្រូវគិតសិន តើវាជាប្រហិណឬប្រយោជន៍

មិត្តភក្តិដែលអាចនាំរៀននិង​សើច ឬក៏មិត្តចិត្តខ្លោចនាំតែវ៉ែ។

ចូរខំប្រឹងសិក្សាទាន់ខ្លួននៅក្មេង កុំឲ្យជាប់ប្រេងលាងមិនច្រះ

ធ្វើឲ្យខ្លួនឯងមិនដឹងអីច្បាស់ អង្គុយមុខក្រដាស់គ្មានអក្សរ។

ខំប្រឹងសាងសង់ស្ពានដើម្បីឆ្លង ពេលចូលទៅប្រលងបាននិទ្ទេស

រៀនសិក្សាពូកែហើយនិងចេះ បើធ្វេះប្រហេសកុំស្តាយក្រោយ។

នាងខ្ញុំសូមបញ្ចប់ពាក្យកំណាព្យ មានអារម្មណ៍ដូចចាបហើរសប្បាយ

ឲ្យកំណាព្យនេះជួយថ្លែងនិងថ្លាយ ចូរកុំព្រោះសប្បាយភ្លេចការសិក្សា។

ជាចុងបញ្ចប់ខ្ញុំសូមជូនពរ មីង ពូ​ ពុក ម៉ែក៏សុកសប្បាយ

សូមកុំឲ្យមានគ្រោះមហន្ត​រាយ ចូរជួយចេញឲ្យឆ្ងាយមានតែលាភ។